កុំ​ស្រែក​ - Don’t Scream - Khmer Short Film 2017

កុំ​ស្រែក​ - Don’t Scream - Khmer Short Film 2017

កុំ​ស្រែក​ - Don’t Scream - Khmer Short Film 2017

"« កុំស្រែក » គឺជាភាពយន្ដផលិតឡើងដោយផលិតករវ័យក្មេងរបស់ខ្មែរ សុទ្ធតែអ្នកហាត់រៀន ដែលរួមគ្នាផលិតឡើងក្នុងរយៈពេល ២៤ម៉ោង និង 5 ទីតាំងផ្សេងៗគ្នា និងចំណាយដើមទុនអស់ដល់ទៅជាង ១៥០ដុល្លារ! Script សរសេរដោយ Admin. Strange. ត្រូវបានគំរោងសរសេរឡើងរយៈពេលបីឆ្នាំសម្រាប់ផលិតជាភាពយន្ដខ្នាតធំ (120នាទី) ចំនងជើង #ភាគនិទានដ៏តក់ស្លុតរបស់កម្ពុជា តែត្រូវបានផលិតសាកល្បងជាភាពយន្តខ្លីដើម្បីដាក់ចូល #មហោស្រពភាពយន្តរន្ធត់ មានរយៈពេល 9 នាទី 45 វិនាទី និង កែសម្រួលម្តងទៀតដាក់ចូល #ប្រកួតមហោស្រពចតុមុខឆ្នាំ២០១៨ មានរយៈពេល១១នាទី។ រឿងមួយនេះដែរជាប់ពានរង្វាន់ភាពយន្តរន្ធត់ខ្នាតខ្លីដែល”ល្អបំផុត” ប្រចាំឆ្នាំ២០១៧ ក្នុងមហោស្រពភាពយន្តរន្ធត់កម្ពុជា (CHFF) និង ជាប់ជាជ័យលាភីប្រជាប្រិយភាពពីការ Vote របស់មហាជន លើភាពយន្តខ្មែរ និង បណ្តាភាពយន្តបរទេសមកពីប្រទេសផ្សេងៗជាង ៣០ ភាពយន្តហើយភាពយន្តនេះទទួលជ័យលាភី Audience Award! ជួបជាមួយតួប្រុសដ៏មានទេពកោសល្យ និង ជាតារាចម្រៀង Original Song កូនកាត់ឡាវ Sai Bt. កុំស្រែក គឺជារឿងពិតដែលកើតចេញពីសុបិនរបស់ អ្នកដឹកនាំរឿងកាលអាយុ ៥ឆ្នាំ ដែលសុបិនឃើញមនុស្សចម្លែកប្រាប់ខ្លួនថាកំុអោយស្រែក ស្លាប់ឥឡូវហើយ ដែលវារចេញពីទូរទស្សន៍សខ្មៅ កាយវិការលង គឺជាកាយវិការពិតៗដែលបុរសម្នាក់នោះបានធ្វើចំពោះអ្នកនិពន្ធ (me) មានឈុត១ ដែលអ្នកនឹងឃើញវត្តមាននៃវត្ថុចម្លែក១ ដែលក្រុមការងារមិនអាចពន្យល់បានថា វាជាអ្វី និង មកនៅពេលណា ការប្រើភ្លេង និង sound design គឺកើតចេញពីការប្រើប្រាស់ឧបករណ៍ភ្លេងខ្មែរ និង វត្ថុប្រើប្រាស់ជំុវិញផ្ទះ កាំកង់ ប៉េងប៉ោង ឆ្កែលូចេញពីកន្លែងកាត់ត បូករួមទាំងស្មូត្រតំណាងខ្មែរជាច្រើនប្រភេទប្រមាណជា១០ស្មូត្រ ដែលជាការលងបែបខ្មែរសុទ្ធសាធដែលអ្នកមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល១១នាទីនេះ! អ្នកដឹកនាំកាត់តរឿងដោយខ្លួនឯង និង ស្រកអស់ ៧គីឡូ ហើយស្រោចទឹកផ្តាច់គ្រោះនៅ ៤ថ្ងៃក្រោយមកដោយសារភាពយន្ត១នេះ!"

Genre :  Horror, Khmer Dub, Mystery, Short Film

Director :  Stephen Row

Actor :  Sai Bt

Country :  Cambodia

Duration :  

Quality :  SHORT FILM

Release :  2017

Please Select Episode

إرسال تعليق

أحدث أقدم